នៅក្នុងប្រទេសនីមួយៗ បើទោះជាមានវប្បធម៌ ប្រវត្តិសាស្ត្ររុងរឿង ឬមានវត្ថុអច្ឆរិយៈគួរឱយចាប់អារម្មណ៍យ៉ាងណាក៏ដោយ បើទីនោះពុំមានអនាម័យ និងបរិស្ថានល្អប្រសើរទេ ប្រទេសនោះមិនអាចស្រូបយកភ្ញៀវទេសចរណ៍ពីបរទេសបានឡើយ ដែលកត្ដាទាំងនោះវាបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពរបស់ ពួកគេដែលជាអ្នកទេសចរណ៍។ ម្យ៉ាងវិញទៀត កត្ដាចម្បងដែរនោះគឺ សន្តិសុខ សុវត្ថិភាព និងការផ្ដល់សេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យផងដែរទីនោះហើយភ្ញៀវទេសចររណ៍ជ្រើសរើសកន្លែងដើរកម្សាន្ដ មិនមែនផ្អែកលើការចាប់អារម្មណ៍ខាងវប្បធម៌ ប្រវត្តិសាស្ត្រ ឬប្រទេសកម្ពុជាយើងមានអច្ឆរិយៈវត្ថុអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែគឺផ្អែក លើភាពស្អាតបាត សុវត្ថិភាព ការផ្ដល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យផងដែរ។


No comments:
Post a Comment